Khmer Language
Phiesa Khmae - Khmer Language


Fonts

Anlongvill Khek
Anlongvill Khek1
Anlongvill Khek Fixed
Anlongvill Khek 1 Fixed

​​ម​​ន្រ្តី​​ស​ហ​​​រ​​ដ្ឋ​អា​​ម៉េ​​រិ​​​ក​ស​ម្ពោ​​ធ​​បើ​ក​​ឲ្យ​​ប្រើ​​ប្រា​ស់​​នូ​​វ​អ​​គា​​រ​សិ​​ក្សា​​ថ្មី​​​នៅខេ​​​ត្ត​​ពោ​​ធិ៍​​​សា​​ត់​​​​

មន្រ្តីរដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានសម្ពោធបើកឲ្យប្រើប្រាស់ នូវអគារសិក្សាថ្មីចំនួន៣ខ្នង
និងជួយជួសជុល អគារ១ខ្នងស្មើ៤៣បន្ទប់ ដល់សាលាវិទ្យាល័យ និងបឋម សិក្សា នៅខេត្ត
ពោធិ៍សាត់ ដើម្បីលើកស្ទួយវិស័យអប់រំនៅកម្ពុជា ដែលជាវិស័យ អាទិភាព របស់រដ្ឋាភិបាល
កម្ពុជា ក្នុងអាណត្តិទី៤នេះ ឲ្យមានភាពប្រសើរឡើង។

លោកដែន សីមា ជូនរបាយការណ៍ពិស្តារពីរាជធានីភ្នំពេញ ៖

កាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញាដើមសប្តាហ៍នេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈស្ថាន
ទូតសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា បានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ នូវអគារថ្មីចំនួន
៣ខ្នង និងជួយជួសជុលអគារ១ខ្នង សរុបទាំងអស់ស្មើ ៤៣បន្ទប់ ដល់សាលាវិទ្យាល័យ
និងបឋមសិក្សាពោធិ៍សាត់ ដែលត្រូវចំណាយទឹកប្រាក់ អស់ប្រមាណជា ២០ម៉ឺនដុល្លារ
ដើម្បីជាការលើកស្ទួយ នឹងគាំទ្រដល់វិស័យអប់រំនៅកម្ពុជាក្នុងឆ្នាំ២០០៩នេះ ។

លោកស្រីCaroll Rodly ឯកអគ្គរដ្ឋ ទូតសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា ដែលបានចូល
រួមសម្ពោធអគារសិក្សាថ្មីនេះ មានប្រសាសន៍តាមរយៈសំឡេងអ្នកបកប្រែភាសាថា រដ្ឋា
ភិបាលសហរដ្ឋអាមេរិក រីករាយក្នុងការផ្តល់ជំនួយឧបត្ថមក្នុងការកសាងរចនាសម្ពន្ធ័
ផ្សេងៗដើម្បីលើកស្ទួយវិស័យអប់រំនៅកម្ពុជាឲ្យមានភាពប្រសើរឡើងតទៅថ្ងៃអនាគត។

(លោកស្រីCaroll Rodly )

សិស្សានុសិស្សរៀននៅវិទ្យាល័យពោធិ៍សាត់ ថឹតក្នុងក្រុង និងខេត្តពោធី៍សាត់ បានសម្តែង
ការសប្បាយរីករាយចំពោះអគារសិក្សាថ្មី ដែលឧបត្ថម្ភដោយប្រជាជន ក៏ដូចជារដ្ឋាភិបាល
សហរដ្ឋអាម៉េរិក ។

( សំឡេងរួមរបស់សិស្សានុសិស្ស )

សម្រាប់លោកអ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ដែលចូលរួមក្នុងពិធីសម្ពោធ
អគារសិក្សា ឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនេះដែរ បានសម្តែងការស្វាគមន៍
ដូច្នេះ ។

( សំឡេងលោកអ៊ឹម សិទ្ធី )

បើតាមការគូសបញ្ជាក់ពីលោកស្រី Caroll Rodly ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំ
នៅកម្ពុជា បានឲ្យដឹងថា ដើម្បីលើកស្ទួយវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា ឲ្យមានភាព
ប្រសើរឡើង នៅឆ្នាំ២០០៩នេះ ។ សម្រាប់តែខេត្តពោធិ៍សាត់មួយប៉ុណ្ណោះ រដ្ឋាភិបាល
សហរដ្ឋមានគម្រោងចំណាយទឹកប្រាក់ប្រមាណ១លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បី
គាំទ្រលើវិស័យអប់រំ នៅក្នុងខេត្តនេះ ។

សូមបញ្ជាក់ថា សាលាវិទ្យាល័យពោធិ៍សាត់ ថឹតក្នុងក្រុង និងខេត្តពោធិ៍សាត់ កាលដើម
ឡើយត្រូវបានកសាងឡើងដោយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក នៅក្នុងឆ្នាំ១៩៦២ ៕

( រូបថត និងរបាយការណ៍ដោយដែន សីមា )